Thursday, July 16, 2015

សំណង់អាគារផ្សារទំនើប ដែលបាក់សង្កត់កម្មករស្លាប់និងរបួស នៅខណ្ឌពោធិ៍សែនជ័យ, ជាសំណង់គ្មានច្បាប់

(ភ្នំពេញ)៖ មន្រ្តីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សម្រាប់ការដ្ឋានសំណង់អាគារផ្សារទំនើប ដែលបានបាក់សង្កត់កម្មករស្លាប់ម្នាក់ និងរបួស៣នាក់នោះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ គឺម្ចាស់ទីតាំងមិនបានសុំច្បាប់អនុញ្ញាត ពីសាលាខណ្ឌពោធិ៍សែនជ័យ នោះឡើយ ។
មន្រ្តីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ម្ចាស់សំណង់មាន ឈ្មោះ ធឿន សុខា ហេតុតែចង់ចំណេញនោះ បានជួលក្រុមជាងដែលគ្មានបច្ចេកសំណង់ខ្លាំង រហូតមានហេតុការណ៍នេះ កើតឡើងបណ្តាល ឲ្យស្លាប់ និងរបួសតែម្តង។
អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោក មិនទាន់ បានឃាត់ខ្លួន មេការសំណង់ ដែលធ្វើឱ្យធ្វេសប្រហែសបាក់ សង្កត់កម្មករនៅឡើយទេ ព្រោះតែពេលកើតហេតុ អ្នកមើលការខុសត្រូវនៅទីនោះ បានឆ្លៀតឱកាសគេចខ្លួនតែម្ដងទៅ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ លោក កែវ សុភា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នេះ បានប្រាប់ Fresh News ថា ខាងអាជ្ញាធរខណ្ឌ មិនទាន់មានគោលការណ៍ ពីថ្នាក់ដឹកនាំនៅឡើយទេ លើការដោះស្រាយបញ្ហានេះជាមួយម្ចាស់សំណង់ ។
នៅពេលសួរនាំ តើការសាងសង់សំណង់មួយនេះ មានច្បាប់អនុញ្ញាតពីក្រសួង និងអាជ្ញាធរខណ្ឌឬមួយយ៉ាង ណានោះ ត្រូវបានលោក កែវ សុភា ប្រាប់ពី ដំបូងថា «អត់មានច្បាប់ពីអាជ្ញាធរខណ្ឌនោះទេ ប៉ុន្ដែភ្លាមៗនោះបានបញ្ជាក់ជាថ្មីថា មានតែច្បាប់ចាស់ ហើយសម្រាប់ច្បាប់ថ្មីខ្ញុំ មិនទាន់បានពិនិត្យមើលនៅឡើយទេ»។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ វ៉ា សុខ អាយុ ៥២ឆ្នាំ មានស្រុកកំណើត ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ។ ដោយឡែក ជនរងគ្រោះ៣នាក់រងរបួសធ្ងន់ ទី១ ឈ្មោះ អ៊ុន អឿន អាយុ៥៥ឆ្នាំ និងទី២ឈ្មោះ អ៊ុន អៀម អាយុ៥៥ឆ្នាំ រស់នៅ ភូមិបារាយណ៍ ឃុំបារាយណ៍កើត ស្រុកកំពង់លាវ និងម្នាក់ទៀតរងរបួស្រាល តែមិនស្គាល់ឈ្មោះ៕













ប្រភព៖ freshnewsasia.com


ស្តាប់បទចម្រៀង លោក សុីន សុីសាមុត sin sisamuth old song

No comments:

Post a Comment