Thursday, July 16, 2015

She’s gone របស់​ ព្រាប សុវត្ថិ, តារា​ចម្រៀង​កូរ៉េ និង បុរស​ជន​ហ្វីលីពីន​ មួយ​ណា​ដែល​ពីរោះ​ជាង ?



She’s gone គឺ​ជា​បទ​ចម្រៀង​របស់​ក្នុង​តន្រ្តី​រ៉ក​របស់​សហរដ្ឋអាមេរិក​មួយ​ដែល​មាន​ឈ្មោះថា Steelheart ឬ Red Alert ​ដែរ​បាន​ចេញ​តាំង​ពី​ឆ្នាំ ១៩៩១ មក​ម្ល៉េះ។
មក​ដល់​ពេល​នេះ​បទ​ចម្រៀង​មួយ​​បទ​នេះ​ នៅ​តែ​មាន​ការ​ពេញ​និយម​មក​ ដោយ​មាន​តារា​ចម្រៀង និង​មនុស្ស​ជា​ច្រើន​ទៀត​បាន​យក​បទ​នេះ​មក​ Cover ។ សម្រាប់​ពេល​នេះ​ CAMBOMAG សូម​លើក​យក​ការ​ Cover របស់​មនុស្ស​ 3 នាក់​​មក​បង្ហាញ​ជូន​ប្រិយមិត្ត ដែល​ម្នាក់ គឺ​ជា​តារា​ចម្រៀង Lee Hyuk មក​ពី​ក្រុម NORAZO(កូរ៉េ) ម្នាក់​ទៀត​គឺ​ជា​បុរស​ជនជាតិ​ហ្វីលីពីន​ឈ្មោះ​ថា Denden Gonjalez ហើយ​សព្វ​ថ្ងៃ​គាត់​ក៏​ជា​តារា​ចម្រៀង​​ម្នាក់​ផង​ដែរ ចំណែក​ឯ​ម្នាក់​ចុង​ក្រោយ​លោក​អ្នក​ប្រាកដ​ជា​ស្គាល់​ច្បាស់ នោះ​គឺ លោក ព្រាប សុវត្ថិ។​
 តោះ​ស្តាប់​ទាំង​អស់​គ្នា​ទៅ​មើល ថា​តើ​នរណា​ដែល​ច្រៀង​ពីរោះ​ជាង ៖

Lady – She’s Gone ដោយ​លោក ព្រាប សុវត្ថិ




She’s Gone ដោយ​​តារា​ចម្រៀង Lee Hyuk មក​ពី​ក្រុម NORAZO




She’s Gone ដោយ​បុរស​ជនជាតិ​ហ្វីលីពីន​ Denden Gonjalez​​ 


ប្រភព៖ cambomag.com


ស្តាប់បទចម្រៀងលោកតា សុីន សុីសាមុត sin sisamuth old song


No comments:

Post a Comment